Friday, 20 December 2019

កំពូលកីឡាករបាល់ទាត់ទាំង១០ដែលមានតំលៃខ្លួនថ្លៃជាងគេប្រចាំឆ្នាំ២០១៩

unknown soccer players
នៅពេលដែលអ្នកនិយាយអំពីកីឡាដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជា អ្នកនឹងនឹកឃើញអំពីកីឡាបាល់ទាត់។ បាល់ទាត់កាន់តែមានភាពទាក់ទាញ និងមានអ្នកលេងច្រើន ព្រោះកីឡាប្រភេទនេះផ្ដល់នូវភាពសប្បាយរីករាយ ភាពងាយស្រួលក្នុងការលេង និងលេងស្មារតីជាក្រុម។ ជាធម្មតាអ្នកទស្សនាតែងតែមានក្រុមបាល់ទាត់ដែលខ្លួនស្រលាញ់។ ឧទាហរណ៍ ដូចជា Manchester United, Manchester City, Liverpool, Real Madrid, Barcelona ជាដើម ហើយរួមមានទាំងកីឡាករដែលគេគាំទ្រផងដែរដូចជា Cristiano Ronaldo, Lionel Messi, Pogba, Joao Felix ជាដើម។


ប្រសិនបើអ្នកកំពុងតែពិចារណាលើការភ្នាល់បាល់ទាត់ អ្នកពិតជាត្រូវស្គាល់ក្រុមបាល់ទាត់ដែលល្អៗ ឬមានកីឡាករដែលមានសក្តានុពល ព្រោះវានឹងជួយអ្នកក្នុងការជ្រើសរើសជម្រើសដ៏ត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការភ្នាល់អ្នក។ ដូច្នេះ អត្ថបទថ្ងៃនេះ នឹងណែនាំអ្នកពីកីឡាករបាល់ទាត់ល្បីឈ្មោះ ព្រមទាំងមានប្រាក់ពលកម្មខ្ពស់បំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០១៩ ដែលអ្នកមិនអាចមើលរំលងបានទេ។

Antoine Griezmann

១០. Antoine Griezmann

កីឡាកររូបនេះ រកចំណូលបាន ២៧.៧លានដុល្លារជារៀងរាល់ឆ្នាំ។ Griezmann បានចាកចេញពី Atletico Madrid បន្ទាប់ពីការលេងបាន៥ឆ្នាំ។ គាត់លេងបាន ២៦០ ប្រកួត និងរកបាន ១៣៣គ្រាប់អោយក្រុម។ ឥឡូវនេះ គាត់បានចូលរួមជាមួយនឹងក្រុម Barcelona ដើម្បីបន្តអាជីពបាល់ទាត់។

Oscar

៩.អូស្ការ

 អូស្ការ មានប្រជាប្រិយភាពខ្ពស់ក្នុងកំឡុងពេលកុងត្រារបស់គាត់ជាមួយក្រុមតោខៀវ ប៉ុន្តែនៅឆ្នាំ២០១៧ គាត់បានផ្លាស់ទៅលេងអោយក្លឹប សៀងហៃអេសស៊ីជី នៃលីគកំពូលចិនជាមួយនឹងប្រាក់ខែប្រចាំឆ្នាំរហូតដល់ ២៩ លានដុល្លារ។

Mesut Ozil

៨. Mesut Ozil

លោក Ozil បានចូលរួមជាមួយ Arsenal ក្នុងឆ្នាំ២០១៣ ហើយនៅឆ្នាំ ២០១៨ បានយល់ព្រមលើការបន្តរយៈពេល៣ឆ្នាំទៀតព្រមនឹងបង្កើនប្រាក់ឈ្នួលប្រចាំឆ្នាំទ្វេដង។ បច្ចុប្បន្ន Ozil គឺជាកីឡាករម្នាក់ដែលទទួលបានប្រាក់ឈ្នួលខ្ពស់ដែលរកបាន ៣០,២លានដុល្លារជារៀងរាល់ឆ្នាំ។

Kylian Mbappe

៧. Kylian Mbappe

Mbappe គឺជាកីឡាករវ័យក្មេងបំផុតរបស់បារាំង និងជាអ្នកជួយបារាំងឱ្យឈានដល់វគ្គផ្តាច់ព្រ័ត្រនិងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ផងដែរ។ គាត់បានចុះកុងត្រាជាមួយ Paris Saint-Germain ក្នុងឆ្នាំ ២០១៨ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ៣០,៦ លានដុល្លារ។

Alexis Sánchez

៦. Alexis Sánchez

កីឡាកររូបនេះ បានផ្លាស់ទៅ Manchester United នៅឆ្នាំ២០១៨។ ក្នុងការបង្ហាញខ្លួន ៣៧ លើកជាមួយក្រុម គាត់រកបាន ៦ គ្រាប់ នៅពេលគាត់មានរបួសដោយសារការប្រកួត។ គ្មានអ្វីដែលគួរឱ្យឆ្ងល់ឡើយដោយជំនាញ និងទេពកោសល្យរបស់គាត់ Sanchez រកប្រាក់បាន ៣០,៨លានដុល្លារជារៀងរាល់ឆ្នាំ។

Andres Iniesta

៥- Andres Iniesta 

គាត់ត្រូវបានគេស្គាល់ច្បាស់ជាងគេនៅក្រុម Barcelona ។ គាត់បានចំណាយពេល ២២ ឆ្នាំជាមួយក្រុមនេះ មុនពេលគាត់ចូលនិវត្តន៍ និងទៅលេងឱ្យក្លឹប Vissel Kobe របស់ជប៉ុននៅឆ្នាំ ២០១៨។ បច្ចុប្បន្ននេះ Iniesta នៅតែជាកីឡាករថ្លៃបំផុតជាមួយនឹងប្រាក់ចំណូល ៣២.៥លានដុល្លារជារៀងរាល់ឆ្នាំ។

Paul Pogba

៤. Paul Pogba

Pogba បានត្រលប់មក Manchester United វិញក្នុងឆ្នាំ២០១៦ បន្ទាប់ពីលេងបាន ៤ឆ្នាំជាមួយ Juventus។ Pogba គឺជាអាយដលរបស់ប្រជាជនកម្ពុជា និងអ្នកគាំទ្រទូទាំងពិភពលោកដោយសារជំនាញរបស់គាត់ក្នុងការលេងបាល់ទាត់ និងជួយក្រុមរបស់គាត់ឱ្យឈ្នះ។ ក្រុមបិសាចក្រហម Manchester United មិនមានការសោកស្តាយឡើយដែលបានបង់ប្រាក់ឈ្នូលឱ្យគាត់ចំនួន ៣៣លានដុល្លារ។


៣. Neymar

កីឡាករជនជាតិប្រេស៊ីលដ៏ល្បីល្បាញម្នាក់ដែលទើបតែផ្លាស់ទៅ Paris Saint-Germain ក្នុងឆ្នាំ២០១៧ ជាមួយនឹងប្រាក់ខែឈ្នូលឆ្នាំចំនួន១០៥លានដុល្លារ។ នៅពេលនោះ ការផ្ទេររបស់គាត់ពី Barcelona គឺជាតម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោក ២៦៣ លានដុល្លារ។

Cristiano Ronaldo

២. Cristiano Ronaldo 

CR7 គឺជារូបតំណាងក្នុងដួងចិត្តអ្នកស្នេហាវិស័យបាល់ទាត់។ រ៉ូណាល់ដូបានលេងយ៉ាងល្អអោយក្រុម Real Madrid អស់រយៈពេលជិត១ទសវត្សមុនពេលដែលគាត់បានចាកចេញទៅកាន់ទឹកដីអ៊ីតាលីជាមួយកុងត្រា៤ឆ្នាំអោយក្លឹបសេះបង្កង់ Juventus ក្នុងឆ្នាំ២០១៨ ជាមួយនឹងតម្លៃខ្លួន $109 លានដុល្លារ។

Lionel Messi

១. Lionel Messi

ម៉េសស៊ី គឺជាកីឡាករលេចធ្លោរបស់ Barcelona និងមានតម្លៃពលកម្មថ្លៃបំផុត។ Messi ក៏ជាវីរបុរសក្នុងចំណោមអ្នកគាំទ្របាល់ទាត់វ័យក្មេងនៅទូទាំងពិភពលោក ដែលស្រលាញ់ការលេងបាល់ទាត់។ Messi គឺជាកីឡាករដែលល្បីល្បាញ និងពូកែម្នាក់តាំងពីការប្រកួតលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០០៤ ជាមួយ Barcelona មកម្ល៉េះ។ ថ្មីៗនេះ Messi ទទួលបានពលកម្ម ១២៧លានដុល្លារប្រចាំឆ្នាំ។

1 comment: